មនុស្សមានចំណង់ចំណូលចិត្តខុសៗគ្នា
មិនថា សំលៀកបំពាក់ ការតុបតែង និង
អាហារជា ដើម។
មនុស្សខ្លះមិនចូលចិត្តអាហារប្រភេទនេះ ឬ ប្រភេទនោះជាដើម។
ចុះបើយើងមិនចូលចិត្តអាហារមួយណានោះ តើយើងគួរបញ្ចេញឥរិយាបទបែបណា ទើបសមជាអ្នកប្រគល់ខ្លួនថ្វាយដល់ព្រះអល់ឡោះជាអម្ចាស់?
ក្នុងសៀវភៅស្ដីពីសកម្មភាពនិងពាក្យសម្ដីរបស់ព្យាការី មូហាំម៉ាត់ ﷺ ដែលយើងហៅថាសៀវភៅ ហាឌីស បានអោយយើងដឹងពីឥរិយាបទរបស់ព្យាការីមូហាំម៉ាត់ ﷺនៅពេលដែលលោកមិនចូលចិត្តអាហារអ្វីមួយ ៖
ក្នុងសៀវភៅស្ដីពីសកម្មភាពនិងពាក្យសម្ដីរបស់ព្យាការី មូហាំម៉ាត់ ﷺ ដែលយើងហៅថាសៀវភៅ ហាឌីស បានអោយយើងដឹងពីឥរិយាបទរបស់ព្យាការីមូហាំម៉ាត់ ﷺនៅពេលដែលលោកមិនចូលចិត្តអាហារអ្វីមួយ ៖
“អ្នកនាំសាររបស់ព្រះអល់ឡោះជាអម្ចាស់ ﷺ
លោកមិនធ្លាប់បង្អាប់ចំណីអាហារឡើយ។ បើសិនជាលោកចូលចិត្តអ្វីមួយ គឺលោកពិសាវា។
តែបើលោកមិនចូលចិត្តវាទេ លោកនឹងទុកវាចោល”
-ហាឌីស>សហែសមូស្លីមលេខៈ២០៦៨
-ហាឌីស>សហែសមូស្លីមលេខៈ២០៦៨
យើងសង្កេតឃើញថាព្យាការីមូហាំម៉ាត់ ﷺ លោកពុំបង្អាប់ចំពោះអាហារណាមួយនោះទេ
ទោះលោកពេញចិត្តក្ដីមិនពេញចិត្តក្ដី បើលោកពេញចិត្តលោកនឹងពិសា
តែបើលោកមិនពេញចិត្តលោកនឹងទុកវាចោលប៉ុណ្ណោះ។
ត្បិតអាហារទាំងនេះជាអំណោយពីព្រះអល់ឡោះជាអម្ចាស់ដល់យើងរាល់គ្នា
ដូចព្រះបន្ទូលរបស់ទ្រង់ថា៖
“ហើយនៅលើផែនដីទ្រង់បានបង្កើតភ្នំជាច្រើននៅលើវា
និងបានប្រទានពរជ័យនៅលើវា ព្រមទាំងបានកំណត់ចំណីអាហារនៅលើវារយៈពេល៤ថ្ងៃ(ពីរថ្ងៃបង្កើតផែនដី
និងពីរថ្ងៃទៀតបង្កើតអ្វីដែលនៅលើវា) សម្រាប់បណ្តាអ្នកដែលសួរ” ។ -អាល់គួរអាន ៤១:១០
នៅពេលយើងមានអារម្មណ៍ថាមិនចូលចិត្តអាហារណាមួយ ចូរអ្នកនឹកដល់ព្រះបន្ទូលរបស់ព្រះអល់ឡោះជាអម្ចាស់ ដែលទ្រង់មានបន្ទូលថា៖
"ជួនកាល អ្វីដែលអ្នកមិនពេញចិត្តវាល្អសម្រាប់អ្នក ហើយអ្វីដែលអ្នកពេញចិត្តវាមិនល្អសម្រាប់អ្នក។ អល់ឡោះទ្រង់ជ្រាប ខណៈដែលពួកអ្នកមិនដឹង"។-អាល់គួរអាន ២ៈ២១៦
ដូច្នេះតើអ្នកគួរបង្អាប់មើលងាយអាហារដែលជាអំណោយពីព្រះអល់ឡោះជាអម្ចាស់មកកាន់ពួកអ្នកទៀតរឺទេ?
-----------------------------------------------------
អត្ថបទដោយ៖
មូហាំម៉ាត់ អ៊ីសា វ៉ាន់ឌី វ៉ាន
ផ្សព្វផ្សាយដោយ
បណ្ដាញអាល់ភី (AL-PEAC)
No comments:
Post a Comment