ពងទាកូនជាអាហារដ៏ពេញនិយមមួយនៅតំបន់អាស៊ី
ជាពិសេសប្រទេសហ្វីលីពីន,ចិន រួមទាំងកម្ពុជាផងដែរ។
តែសម្រាប់នៅប្រជាជនអ៊ឺរ៉ុបពួកគេហាក់ញញើតនឹងបរិភោគអាហារប្រភេទនេះ។
ក្រឡេកមកមើលច្បាប់របស់សាសនាអ៊ីស្លាមវិញ
តើអ៊ីស្លាមអនុញ្ញាតអោយបរិស័ទរបស់ខ្លួនបរិភោគពងទាកូនរឺទេ?
ហាក់នៅមានការចម្រូងចម្រាស់ក្នុងបញ្ហានេះ
ត្បិតនៅក្នុងគម្ពីរអាល់គួរអាន ពុំមានលើកឡើងទាក់ទងនឹងពងទាកូននេះឡើយ
ហើយក្នុងសៀវភៅ ហាឌីស ក៏ពុំមានលើកឡើងដែរ។
ដោយហេតុនេះទើបមានការចោទជាសំណួរមួយទៅកាន់
គណៈកម្មការអចិន្ត្រៃយ៍សម្រាប់ហ្វាតាវ៉ា ថា៖
យើងបានធ្វើដំណើរទៅប្រទេសហ្វីលីពីន
ហើយបានឃើញប្រជាជននៅទីនោះចូលចិត្តបរិភោគពងទាកូន
(មានរូបរាងពេញលក្ខណៈជាកូនទាចាប់ពីអាយុ ១៦ដល់២០ថ្ងៃ)
គឺគេរំងាស់វាក្នុងទឹកក្ដៅពុះរហូតឆ្អិន មុនពេលវាញាស់ចេញមកក្រៅ៣ថ្ងៃ
បន្ទាប់មកគេបកវា ហើយហូបកូនទាដែលនៅក្នុងនោះ
តើចំពោះច្បាប់អ៊ីស្លាមដូចម្ដេចដែរ?
មានទស្សនៈពីរដែលយើងគួរពិចារណា
ទស្សនៈទីមួយ៖
បើសិនជាអ្វីៗដូចដែលបានរៀបរាប់ខាងលើ មានន័យថាពងទាកូននោះ
វាមានរូបរាងជាកូនទា មានជីវិត មានដង្ហើមពេញលក្ខណៈ នៅក្នុងពងទានោះ
ច្បាប់អ៊ីស្លាមគឺ ”មិនអនុញ្ញាត” មិនអាចហូបបានឡើយពីព្រោះ
កូនទាដែលនៅក្នុងនោះចាត់ទុកជាសត្វស្លាប់ និង
ការសម្លាប់ដោយវិធីឃោរឃៅ(ស្រុះទឹកក្ដៅរហូតដល់ស្លាប់)
ហើយច្បាប់នៃការហូបសត្វស្លាប់បែបនេះគឺ ”មិនអនុញ្ញាត” នោះទេ។
ទស្សនៈទីពីរ៖
ក្រុមបញ្ញាវន្តអ៊ីស្លាមខ្លះបានលើកឡើងថា
ជាទូទៅពងទាកូនដែលមានអាយុក្រោម១៥ថ្ងៃបន្ទាប់ពីពងរួច
នោះវាមិនទាន់មានរូបរាងពេញលក្ខណៈ ហើយព្រះអល់ឡោះជាអម្ចាស់ក៏មិនទាន់ដាក់ជីវិតទៅកូនទានោះដែរ
ដូច្នេះច្បាប់អនុញ្ញាតអោយបរិភោគបានតែពងទាកូនណាដែលមានអាយុក្រោម១៥ថ្ងៃប៉ុណ្ណោះ។
សរុបមកយើងខ្ញុំពុំទាន់ហ៊ានកាត់សេចក្ដីថា
ទស្សនៈណាមួយមានភាពត្រឹមត្រូវនោះទេ សូមបងប្អូនមេត្តាពិចារណា និង
សិក្សាស្រាវជ្រាវបន្ថែមតាមការគួរ។
--------------------------------------------------------------
ប្រែសម្រួលដោយ
លោក ស្លេះ ម៉ាត់លី
សម្រួលនិងវាយអត្ថបទដោយ
មូហាំម៉ាត់ អ៊ីសា វ៉ាន់ឌី វ៉ាន
ផ្សព្វផ្សាយដោយ បណ្ដាញ អាល់ភីស(AL-PEAC)