Tuesday, May 23, 2017

តើហ៊ីចាប(ស្បៃរុំក្បាល) ធ្វើអោយស្ត្រីរងការគៀបសង្កត់និងបាត់បង់តម្លៃមែនទេ?




តើស្បៃរុំក្បាល(ហ៊ីចាបHijab) និងការស្លៀកពាក់បិទបាំងខ្លួនប្រាណ របស់ស្ត្រីអ៊ីស្លាមបានបន្ទាបតម្លៃរបស់ស្ត្រីអ៊ីស្លាមមែនទេ? បើមិនមែនមានមូលហេតុអ្វីទើបក្នុងគម្ពីរអាល់គួរអានបានបង្គាប់បញ្ជាឱ្យស្ត្រីដែលមានជំនឿទាំងអស់
រុំក្បាលនិងស្លៀកពាក់ដែលបញ្ចេញតែ មុខ ប្រអប់ដៃ ប្រអប់ជើង តែប៉ុណ្ណោះ។ ខាងក្រោមនេះជាមូលហេតុ៖
 
-ហ៊ីចាបលើកនិងការពារតម្លៃ សីលធម៌របស់ស្ត្រី ព្រោះយោងតាមគម្ពីរអាល់គួរអាននិងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)មានលក្ខខណ្ឌ៦ប្រការ តែនៅសល់តែ៥ប្រការប៉ុណ្ណោះគឺ៖
    ១.សម្លៀកបំពាក់ត្រូវតែរលុងហើយមិនត្រូវឲ្យឃើញរាងនោះទេ។    ២.សម្លៀកបំពាក់មិនត្រូវស្ដើងដែលអាចមើលឃើញរាងកាយបាន។    ៣.សម្លៀកបំពាក់មិនត្រូវមានភាពស្រស់ឆើតឆាយពេកដែលងាយស្រួលទាក់ទាញភេទផ្ទុយគ្នា។    ៤.សម្លៀកបំពាក់មិនត្រូវមានភាពដូចគ្នានឹងសម្លៀកបំពាក់ភេទផ្ទុយគ្នាទេ  
   (មនុស្សស្រីស្លៀកសម្លៀកបំពាក់ប្រុស មនុស្សប្រុសស្លៀកសម្លៀកបំពាក់មនុស្សស្រី)។    ៥.សម្លៀកបំពាក់មិនត្រូវដូចគ្នានឹងអ្នកគ្មានជំនឿពោលគឺមិនត្រូវស្លៀកសម្លៀកបំពាក់ណាដែល
   ជាអត្តសញ្ញាណឬនិមិត្តរូបសាសនាដទៃ ។
     មួយវិញទៀតហ៊ីចាបនៃការស្លៀកពាក់ត្រូវអមជាមួយនឹងហ៊ីចាបនៃភ្នែក ហ៊ីចាបនៃបេះដូង ហ៊ីចាបនៃការគិត និង ហ៊ីចាបនៃចេតនា។ហ៊ីចាបក៏រាប់បញ្ចូលផងដែរនូវរបៀបដែលបុគ្គលម្នាក់ដើរហើរ របៀបនិយាយស្ដី របៀបដែលគេស្ដែងចេញជាអាកប្បកិរិយា។ល។
  -ម្យ៉ាងវិញទៀត ហ៊ីចាបនៃការស្លៀកពាក់នេះក៏អាចការពារមនុស្សស្រីពីការចាប់រំលោភបានដែរ។ ហេតុផលដែលសាសនាអ៊ីស្លាមតម្រូវឱ្យស្ត្រីគ្រប់រូបគ្របហ៊ីចាបនិងស្លៀកពាក់បិទបាំងរាងកាយត្រូវ
បានអល់ឡោះជាម្ចាស់មានបន្ទូលក្នុងគម្ពីរអាល់គួរអានក្នុងជំពូក "អាល់អះហ្សាប"ថា:
  «ឱណាពី!ចូរអ្នកប្រាប់ទៅកាន់បណ្ដាភរិយារបស់អ្នកនិងកូនស្រីទាំងឡាយរបស់អ្នកនិងបណ្ដាស្ត្រី
ដែលមានជំនឿទាំងឡាយឱ្យបិទបាំងរាងកាយរបស់ពួកគេដោយស្បៃ។ធ្វើដូច្នេះងាយស្រួលបំផុតឱ្យពួកនាងនឹងត្រូវគេស្គាល់(ថាជាស្ត្រីមូស្លីមដែលមានសេរីភាព)ហើយពួកនាងក៏មិនអាចត្រូវគេធ្វើបាបដែរ។ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។» ៣៣:៥៩
  ពេលនេះសាកគិតមើលទាំងអស់គ្នា ! ឧទាហរហ៍នៃបងប្អូនភ្លោះស្រី២នាក់ដែលមានរូបរាងនិងមុខមាត់មានភាពស្រស់ស្អាតប្រហាក់
ប្រហែលគ្នា។ ដោយឱ្យម្នាក់ស្លៀកពាក់ស៊ិចស៊ីខោខ្លីត្រឹមភ្លៅ។ ហើយឱ្យម្នាក់ទៀតស្លៀកពាក់ជាស្ត្រីមូស្លីម ពោលគឺត្រូវបានបិទបាំងរាងកាយទាំងមូលនៅសល់តែមុខ ប្រអប់ដៃនិងប្រអប់ជើង។បន្ទាប់មកឱ្យនាងទាំងពីរដើរទៅផ្លូវកែងមួយដែលមានពួកអានាចារចាំចាប់ស្ត្រីដើម្បីឆាឆៅ។ តើស្ត្រីមួយរូបណាដែលត្រូវពួកអានាចារទាំងនោះចាប់ឆាឆៅឬចាប់រំលោភ?



ដកស្រង់ពី សៀវភៅ២០សំណួរសាមញ្ញៗសួរដោយអ្នកមិនមែនមូស្លីម និពន្ធដោយ៖បណ្ឌិត ហ្សាគៀរ ណៃខ៍ ប្រែសម្រួលជាភាសាខ្មែរដោយ៖លោក ស្លេះ អាល់ហ្វីន

ផ្សព្វផ្សាយដោយ បណ្ដាញអាល់ភីស(AL-PEAC) 
រៀបរៀងអត្ថបទដោយ អឹង ឡៃឡា

No comments:

Post a Comment