ជារៀងរាល់ឆ្នាំនៅក្នុងខែរ៉ម៉ាឌន គេតែឃើញអ៊ីស្លាមបរិស័ទធ្វើពិធីបួសតមអាហារក្នុងរយៈពេល៣០ថ្ងៃ ។ ប្រជាជនមួយចំនួនដែលមិនកាន់សាសនាអ៊ីស្លាម ហើយមិនបានសិក្សាពីសាសនានេះ
យល់ថាការបួសនេះជាការធ្វើទណ្ឌកម្មដល់ខ្លួនឯងដើម្បីអោយព្រះពេញចិត្ត ឬ ដើម្បីតែបានផល
បុណ្យប៉ុណ្ណោះ។ តើហេតុផលអ្វីបានជាសាសនិកអ៊ីស្លាមសុខចិត្តបួសតមអាហារ ហើយការបួស
ប្រព្រឹត្តទៅបែបណា? ខាងក្រោមនេះជាចម្លើយដែលលោកអ្នកគួរតែដឹង។
អ្វីជាការបួស?
ការបួសគឺជាការតមអាហារ, តមផឹកទឹក, តមការរួមដំណេក, តមប្រការនានាដែលនាំអោយចេញទឹកកាម, តមការនិយាយកុហក, និងតមរាល់អំពើមិនល្អជាច្រើនទៀត។ មិនតែប៉ុណ្ណោះអ្នកបួសត្រូវបង្កើនការការបរិច្ចាគទាន, ការធ្វើអំពើល្អ,ការសូត្រគម្ពីរអាល់គួរអាន និង អធិដ្ឋានថ្វាយបង្គំជាដើម។
តើបួសរបៀបណា?
- អ្នកបួសត្រូវងើបទទួលទានអាហារមួយពេលនៅវេលាម៉ោងប្រមាណ៤:១៩នាទី(ម៉ោងនៅកម្ពុជា)
- បន្ទាប់ពីទទួលទានអាហាររួចអ្នកបួសត្រូវអធិដ្ឋាន(នៀត) ដោយតាំងចិត្តថា "ខ្ញុំតាំងចិត្តបួសថ្ងៃនេះចំពោះព្រះអល់ឡោះជាអម្ចាស់"
- បន្ទាប់ពីនោះអ្នកបួសគប្បីអធិដ្ឋានថ្វាយបង្គំព្រះក្នុងកាល ស៊ូពួស ឬ ហ្វាជ្ជ
- បន្ទាប់ពីអធិដ្ឋានថ្វាយបង្គំព្រះរួចអ្នកអាចទទួលទានដំណេកទៅវិញ ពេលអ្នកក្រោកពីដំណេកនៅពេលថ្ងៃរះ គឺអ្នកចាប់ផ្ដើមបួសពីពេលនោះទៅ
- រយៈពេលពេញមួយថ្ងៃនេះអ្នកបួសអាចប្រកបការងារ រឺ ធ្វើអ្វីៗបានជាធម្មតា លើកលែងតែប្រការហាមឃាត់ដែលលើកឡើងខាងលើ
- ការបួសត្រូវបានបញ្ចប់សព្វគ្រប់នៅម៉ោងប្រមាណ ៦ៈ២៦នាទី(ម៉ោងនៅកម្ពុជា) ពោលគឺនៅពេលដែលព្រះអាទិត្យលិច
- អ្នកបួសត្រូវស្រាយបួសដោយចាប់ផ្ដើមដោយបរិភោគទឹកបន្តិច រួចបរិភោគរបស់ទន់ៗ ហើយសឹមបរិភាគរបស់ផ្អែម និង បាយ
- ការបួសរបស់អ្នកបានបញ្ចប់ជាស្ថាពរហើយ ចាប់ផ្ដើមម្ដងទៀតនៅថ្ងៃស្អែកដូចអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ
- ការបួសអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួននិងក្នុងសរសៃឈាម មិនតែប៉ុណ្ណោះការបួសអាចជួយលាងសម្អាតក្រពះ ជាតិខ្លាញ់ក្នុងខួរក្បាល ពោះវៀន សួត ថ្លើម ជាដើម និង ជួយបង្ការពីជម្ងឺទឹកនោមផ្អែម,លើសឈាម,ឡើងជាតិកូឡេស្តេរ៉ូល សូមចុចត្រង់នេះដើម្បីមើលលម្អិត
- ការបួសជួយអោយមនុស្សលះបង់នូវភាពកំណាញ់ តាមរយៈការបរិច្ចាគ និងការធ្វើអោយអ្នកមានទ្រព្យបានយល់ពីស្ថានភាពរបស់អ្នកក្រីក្រ ថាតើការដែលគ្មានអាហារបរិភោគពិបាកយ៉ាងណា
- ផ្នែកសង្គម៖ ធ្វើអោយអ្នកបួសមានទម្លាប់គោរពច្បាប់ មានសាមគ្គីភាព ស្រឡាញ់យុត្តិធម៌ សមធម៌ មានមនោសញ្ចេតនា ជាពិសេសការពារសង្គមពីអំពើអាក្រក់ និង ប្រការខិលខូច
- បង្កើនការអត់ធ្មត់ ធ្វើអោយសតិអារម្មណ៍កាន់តែរឹងមាំឡើង
- ការបួសអាចអោយព្រះអល់ឡោះជាម្ចាស់ អភ័យនូវរាល់កំហុស និង បន្ថែមនូវផលបុណ្យ
- ការបួសជាកាតព្វកិច្ចដែលព្រះអល់ឡោះជាអម្ចាស់ដាក់បញ្ជារមកយើងតាមរយៈ គម្ពីរអាល់គួរអាន ថា៖