សំណួរនេះជារឿយៗត្រូវបានគេតិទៀនចំពោះបណ្ដាអ្នកកាន់សាសនាអ៉ីស្លាម។ ជាការពិតការបំភ្លៃព័ត៍មាន និង ការឃោសនាក្លែងពីការពិត តែងតែបណ្ដាលអោយមានការរើសអើង និង អំពើរហិង្សាប្រឆាំងអ្នកកាន់សាសនាអ៉ីស្លាម។
ឧទាហរណ៍ ដូចជាយុទ្ធាការប្រឆាំងជនមូស្លីមក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិច ក្រោយការបំផ្ទុះគ្រាប់បែកនៅទីក្រុង Oklahoma ដែលព័ត៍មានបានចុះផ្សាយយ៉ាងលឿនថា អ្នកមូស្លីមស្ថិតនៅពីក្រោយការវាយប្រហារនេះ។ ក្រោយមកទើបគេរកឃើញថាការផ្ទុះគ្រាប់បែកនោះជាស្នាដៃរបស់ទាហានម្នាក់មកពីកងទ័ពជើងគោកអាមេរិច។ ខាងក្រោមនេះជាហេតុផលមួយចំនួនទៀតដែលអ្នកគួរពិចារណា។
១.ប្រព័ន្ធផ្សព្វផ្សាយបំភ្លៃ
ប្រព័ន្ធផ្សព្វផ្សាយព័ត៍មានធំៗភាគច្រើនសុទ្ធតែស្ថិតក្រិមការគ្រប់គ្រង់របស់បច្ចឹមលោក ដែលពួកគេសុទ្ធតែមិនពេញចិត្តចំពោះការរីកដុះដាលរបស់សាសនាអ៉ីស្លាម។ ពួកគេផ្ដល់ព័ត៍មានដែលនាំអោយមានការយល់ច្រឡំដល់អ៉ីស្លាម, ការដកស្រង់ខុស ឬ ទាញយកតែមួយជ្រុងមកផ្សព្វផ្សាយ។ នៅពេលមានការបំផ្ទុះគ្រាប់បែកនៅកន្លែងណាមួយ អ្នកដែលគេចោទដោយគ្មានភស្ដុតាងមុនគេគឺជា អ្នកកាន់សាសនាអ៉ីស្លាម វានឹងស្ថិតនៅចំណងជើងធំជាងគេក្នុងព័ត៍មាន។ ក្រោយការរកឃើញនោះថា អ្នកមិនមែនមូស្លីមជាអ្នកប្រព្រឹត្ត គេក៏មិនសូវយកចិត្តទុកដាក់ ហើយចាត់ជាព័ត៍មានមិនសូវសំខាន់។ ឧទាហរណ៍ជាក់ស្ដែង នៅឆ្នាំមុនមានករណីពួកភេរវករ សម្លាប់កងទ័ពមួកខៀវកម្ពុជា២រូប នៅប្រទេសអាហ្វ្រិកកណ្ដាល។ ព័ត៍មានបឋម ដែលគេចាប់អារម្មណ៍ជាងគេនោះគឺអ្នកសម្លាប់ជា ពួកភេរវករមូស្លីម។ ក្រោយមកព័ត៍មានច្បាស់ការបានផ្សព្វផ្សាយថាគឺជាស្នាដៃរបស់ក្រុម Anti-Balaka ដែលជាក្រុមភេរវករគ្រីស្ទានប្រឆាំងមូស្លីម តែព័ត៍មាននេះហាក់ដូចជាមិនត្រូវបានគេចាប់អារម្មណ៍សោះ។ មួយវិញទៀតព័ត៍មានក្នុងស្រុក នៅពេលផ្សព្វផ្សាយបទល្មើសណាមួយ បើអ្នកប្រព្រឹត្តជាមូស្លីម គេនឹងបញ្ជាក់ថា " បុរសខ្មែរអ៉ីស្លាមម្នាក់ រំលោភ,ប្លន់,សម្លាប់..," ខណៈដែលករណីដូចគ្នាតែប្រព្រឹត្តដោយអ្នកកាន់សាសនាផ្សេងគេគ្រាន់តែបង្ហាញឈ្មោះជនល្មើសប៉ុណ្ណោះ។
២.ចៀមខ្មៅមាននៅគ្រប់សហគមន៍
ជាការពិតណាស់យើងទទួលស្គាល់ថា មានអ្នកកាន់សាសនាអ៉ីស្លាមខ្លះមិនមែនជាអ្នកប្រតិបត្តិសាសនាខ្ជាប់ខ្ជួន ហើយគេប្រព្រឹត្តបទល្មើសនានាពិតមែន។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយផ្ដោតសំខាន់លើបញ្ហានេះហាក់ដូចជា អ្នកមូស្លីមទាំងអស់ប្រព្រឹត្តដូចជនល្មើសអ៉ីចឹង។ ហើយយើងក៏ត្រូវតែទទួលស្គាល់ដែលថា សហគមន៍ណាក៏មានចៀមពណ៍ខ្មៅ(មនុស្សមិនល្អ)ដែរ។
៣.បើអ្នកចង់វិនិច្ឆ័យអ៉ីស្លាម
បើអ្នកចង់វិនិច្ឆ័យថាអ៉ីស្លាមល្អឬអាក្រក់នោះ វិធីតែម្យ៉ាងគត់ដែលអ្នកគួរតែពិនិត្យមើលនោះគឺ គម្ពីរអាល់គួរអាន។ ពិតណាស់គេមិនអាចវាយតម្លៃសាសនាណាមួយដោយយោងតាមការប្រព្រិត្តរបស់អ្នកកាន់សាសនានោះទេ តែសូមមើលការបង្រៀនពីច្បាប់,ទស្សនៈវិជ្ជា និង ការអប់រំរបស់សាសនានោះ។ បើអ្នកចង់វិនិច្ឆ័យទៅលើការប្រព្រឹត្តរបស់អ្នកកាន់សាសនានោះ សូមកុំមើលទៅ ថ្នាក់ដឹកនាំអ៉ីស្លាម ឬ អ្នកផ្សេងណាម្នាក់នោះឡើយ យើងខ្ញុំសូមណែនាំមនុស្សម្នាក់ដែលអ្នកអាចមើលគាត់បាននោះគឺ ព្យាការីមូហាំម៉ាត់។
ព្រះជាម្ចាស់មានបន្ទូលក្នុងគម្ពីរអាល់គួរអានថា:
"ជាការពិតណាស់ អ្នកណាដែលបាន សម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុ ឬបង្កវិនាសកម្មនៅលើ ផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់់។ ហើយ អ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។" -៥:១៣